ប្ដីចេញទៅធ្វើការបាត់ប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ក្នុងបន្ទប់ជួលចៃដន្យប្ដីមកទាន់ផ្អើលទាំងព្រឹក

ភ្នំពេញ ៖ រឿងរ៉ាវស្នេហាក្រៅជិវិតអាពាហ៍ពិពាហ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើង ខណៈដែលប្ដីរៀបការពេញច្បាប់រស់នៅជាមួយគ្នារល់ថ្ងៃបានចេញទៅធ្វើការបាត់ដូចសព្វដង ស្រាប់តែប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍នៅក្នុងបន្ទប់ជួល។ ដោយមានការសង្ស័យ ប្ដីក៏ត្រឡប់មកវិញឃើញប្រពន្ធ និងប្រុសស្នេហ៍នៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ០០ នាទីព្រឹកព្រលឹម ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅទីតាំងបន្ទប់ជួលក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកនៅជិតទីតាំងខាងលើបានឲ្យដឹងថា ប្ដីប្រពន្ធខាងលើ គឺបានរៀបការជាមួយគ្នារយៈពលប្រហែល ៣ឆ្នាំមកហើយ និងមានកូនស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ហើយសព្វថ្ងៃបុរសជាប្ដីធ្វើការកន្លែងកុងស៊ីកាប់សត្វគោ ។ ជារៀងរាល់ថ្ងៃគាត់ចេញទៅធ្វើការម៉ោង ២រំលងអធ្រាត្រ និងត្រឡប់មកវិញវេលាម៉ោង ៨ និង០០នាទី ព្រឹក ប៉ុន្តែចៃដន្យនាព្រឹកកើតហេតុ បុរសជាប្តីបានត្រឡប់មកផ្ទះខុសទម្លាប់ដូចរាល់ដង កកស្ទះនិងហេតុការណ៍គួរឱ្យភ្ញាក់ផ្អើល ខណ:ស្ត្រីជាប្រពន្ធ កំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មី នោជាកម្មការិនីរោងចក្ររស់នៅបន្ទប់ជួលជាមួយគ្នា។

ប្រភពដដែលបានបន្តទៀតថា កន្លងមក ប្តីរបស់ស្ត្រីខាងលើបានតាមទាន់ស្ត្រីជាប្រពន្ធតែងតែលួចលេងឆាតជាមួយប្រុសថ្មីជាហូរហែ ប៉ុន្តែដោយមិនបានចាប់អារម្មណ៍ ព្រោះស្ត្រីជាប្រពន្ធគាត់ឆ្លាតពេលលេងរួចចុចលុបវិញ មិនចាប់អារម្មណ៍រហូតមកដល់ព្រឹកថ្ងៃកើតហេតុ បុរសជាប្ដីបានចេញទៅធ្វើការដូចសព្វដង តែមានអារម្មណ៍សង្ស័យទើបវេលាម៉ោង ៥និង០០នាទី ព្រឹក ទើបត្រឡប់មកបន្ទប់វិញមុនម៉ោង ហើយគោះទ្វារបន្ទប់មិនឃើញប្រពន្ធបើក រង់ចាំមួយសន្ទុះធំទើបបើកទ្វារ ឱ្យក៏ឃើញម៉ូតូមួយគ្រឿងនៅក្នុងបន្ទប់ ដោយមានការសង្ស័យក្រឡេកទៅមើលក្នុងបន្ទប់ទឹកស្រាប់តែឃើញបុរសជាប្រុសស្នេហ៍កំពុងតែនៅក្នុងបន្ទប់ទឹកនោះតម្ដង។ ពេលនោះបុរសជាប្ដីនៅមានក្តីអាណិតអាសូរមិនប្រើហិង្សាទៅលើប្រុសស្នេហ៍របស់ប្រពន្ធឡើយគ្រាន់តែបិទទ្វារផ្ទះទ្វារផ្នែកខាងក្រៅរួចរាយការណ៍ទៅខាងអាជ្ញាធរមានសមត្ថកិច្ចចុះមកហៅភាគីទាំងប្រុសស្នេហ៍និងស្ត្រីជាប្រពន្ធទៅធ្វើការដោះស្រាយគ្នានៅសង្កាត់សំរោងក្រោមតែម្តង។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីភាគីទំនាស់មានដំណោះស្រាយបែបណាចំពោះរឿងសាហាយស្មន់នេះនៅឡើយទេ៕