ភ្នំពេញ ៖ រហូតដល់ម៉ោង ១១:៣០ ព្រឹក ថ្ងៃទី២៩ ខែមីនា នេះ នៅកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤០នាក់ (ឆ្លងសហគមន៍ ទាំងអស់)និងមានជាសះស្បើយ ៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កើន ២.២៧៣នាក់ ចំនួនកំពុងសំរាកពេទ្យ ១.០៨៧នាក់ និងចំនួនជាសះស្បើយសរុប កើន ១.១៧២នាក់ និងស្លាប់ថ្មី ១ សរុប សរុបអ្នកស្លាប់ ១១នាក់។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងជាបន្តបន្ទាប់ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះកំពុងបន្តរាតត្បាតខ្លាំងក្លានៅឡើយ ។
សូមបញ្ជាក់ថា កម្ពុជា បានរកឃើញករណីជំងឺកូវីដ-១៩ជាលើកដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ៕