ភ្នំពេញ ៖ លោកជំទាវឧកញ៉ា ស៊ុយ សុផាន បាន ទទួលមរណៈភាពហើយ ។ នេះបើយោងតាម ការសសរសារ រំលែកទុករបស់ លោក ជំទាវ ហ៊ុន ស៊ីណាត ដែលបាន សរសេរសារបង្ហោះ កាលពី ប៉ុន្មានម៉ោងមុននេះ ថ្ងៃទី ២៩ មីនា ឆ្នាំ ២០២១។
យោងតាមសំណេរ លោក ជំទាវ ហ៊ុន ស៊ី ណាត បានអោយដឹងថា «ខ្ញុំនិងស្វាមុី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។មរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន។
ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកស្រី សុផាន បានស្លាប់ កាលពីយប់ថ្ងៃទី២៨ មីនា ដោយជំងឺប្រចាំកាយ។ បើតាមសន្តិសុខដដែល សពលោកស្រី សុផាន ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់កូនចៅ នៅម្ដុំវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕