ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រកាសថា នឹងចាក់វ៉ាក់សាំងលើកទីមួយមុនគេ ដើម្បីបង្ហាញនូវជំនឿទុកចិត្តលើវ៉ាក់សាំងរបស់ចិន
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកទីមួយមុនគេ ដើម្បីបង្ហាញនូវជំនឿទុកចិត្ត លើវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
នៅលើផេកផ្លូវការថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា «ពីរថ្ងៃមុននេះ ខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយ វ៉ាក់សាំងលើកដំបូងចំនួន១លានដូស»។
សម្ដេចតេជោបានបន្តថា «ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ-១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេគឺ រូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង»។
សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតា របស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ»។
អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ៕