ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ហើយមិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ នោះដែរ។
គិតត្រឹមម៉ោង៧ ៖០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺ២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕