ក្រោយពីព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសនកាលសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២០ ២០២១ របស់សាលារដ្ឋ ។ ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន អាចបើកការសិក្សាឡើងវិញចាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ តទៅ។
តាមសេចក្តីជូនដំណឹង បានណៃនាំថា គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវបន្ត អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និង រក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុង ករណីចាំបាច់ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះ ស្ថានសិក្សា៕ក្រសួងអប់រំ ប្រកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០- ២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ៕