សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកងកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ លើក ត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ។
សូមជម្រាបថា អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានជាសះស្បើយ ៣៩នាក់ នៅក្នុងចំណោម ៤១នាក់។ គិតមកដល់ពេលនេះអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា នៅសល់បីនាក់ទៀត ដែលមិនទាន់បានជាសះ ស្បើយ ក្នុងនោះពីរនាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកានិងម្នាក់ទៀតជាករណីនាំចូលពីខាងក្រៅប្រទេស៕