ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តអំពាវនាវសម្រាប់អ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មកធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយសារមានបុរសជាអ្នកជំងឺកូវីដ-១៩ម្នាក់ (មុនពេលរកឃើញមានវីរុសកូវីដ-១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង១៥: ៣០នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបា ល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី ដល់ម៉ោង ១៦:០០នាទីរសៀលសូមអញ្ជើញទៅធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀង រាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័កនៅតាម ផ្ទះរបស់ខ្លួនឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត។ ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅលេខទូរស័ព្ទ ដែលមានជូននៅខាងក្រោមនេះស្រាប់។
បើតាមក្រសួងសុខាភិបាល វត្ថុសំណាកនៅសល់ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៥២៧សំណាក និងវត្ថុសំណា កនៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២០ ចំនួន ៦០៩ សំណាក សរុបមានចំនួនទាំងអស់ ១.១៣៦សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន ៩១៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផលអវិជ្ជ មានវីរុសកូវីដ-១៩ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ២២៤សំណាកទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការ ណ៍សហគមន៍ ២៨វិច្ឆិកា” ពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ ស្រី១៩ នាក់ និងប្រុស ២២នាក់)៕