រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ដោយតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្រុមប្រឹក្សាជាតិនេះ មានសមាសភាព ៣៨រូប ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស រីឯ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន។
ចំណែកអនុប្រធាន មាន ៧រូប ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ព្រមទាំងសមាជិកផ្សេងទៀត ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនានា ព្រមទាំងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ។
សូមអានបន្ថែមខ្លឹមសារនៃសេចក្តីសម្រេចទាំងស្រុងដូចខាងក្រោម ៖