ខេត្តព្រះសីហនុ ៖ មិនត្រឹមតែចូលក្នុងសកម្មភាពសង្គមប៉ុណ្ណោះទេ ខាងវិស័យសាសនា ក៏លោកឧកញ៉ា ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង) សមាជិកក្រុមការងារកណ្ដាលថ្នាក់ជាតិចុះជួយឃុំទាំង ១៥ នៅក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងលោកជំទាវ ហ៊ួត ស៊ីថា – លោកវរៈនាវីឯក ថោង បាន និង លោកស្រី បានចូលរួមនាំ ទេយ្យទានសប្បុរ សធម៌ទៅ វេរប្រគេន ព្រះសង្ឃដែល កំពុងគង់នៅក្នុងវត្ត តាលះគីរីវ័ន្ធ ដែលមាន ទីតាំងស្ថិតនៅ ភូមិតាលះ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពី ចុងសប្ដាហ៍ កន្លងទៅថ្មីៗនេះ ។
លោកឧកញ៉ា ហេង វណ្ណា បានពាំនាំ ប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តមសាយ សំអាល់ ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន ថ្នាក់ដឹកនាំ ខេត្ត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំង ខេត្តព្រះសីហនុ ជាពិសេសព្រះសង្ឃគ្រប់អង្គដែលកំពុងគង់នៅទីនេះ ឯកឧត្តមទាំង ៣ រូប តែងតែគិតគូរខ្ពស់ចំពោះជីវភាព ប្រចាំថ្ងៃរបស់ព្រះសង្ឃ និង ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ។
ក្នុងពិធីនោះដែរ លោកឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ិន ត្រឹង)ក៏បានមានប្រសាសន៍លើកឡើងថា ការនាំយកទេយ្យទាន មក ប្រគេនព្រះសង្ឃ នៅទីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោក ឧកញ៉ា ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ១៩ កំពុងតែឆ្លងចូលដល់ក្នុងសហគមន៍ហើយនាពេលនេះ។
លោកឧកញ៉ា ហេង សុវណ្ណា ក៏បានស្នើឲ្យ ព្រះសង្ឃនិង ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។ លោក ឧកញ៉ា ហេងសុវណ្ណា និង លោកជំទាវ ហ៊ួត ស៊ីថា លោកវីរៈនាវីឯក ថោង បាន និង លោកស្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ទេយ្យទាន របស់ លោក ឧកញ៉ា និង លោក ជំទាវ រួមទាំងក្រុមការងារ យកមក ប្រគេន ព្រះសង្ឃនៅពេលនេះរួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ២កេស ទឹកសុទ្ធ ២កេស គោជល់ ២កេស ទឹកត្រី ២យួ ប៊ីចេង ២កញ្ចប់ និងថវិកា (២០០,០០០រៀលសម្រាប់កសាងវត្ត)និងប្រគេនបច្ច័យព្រះសង្ឃវត្តតាលះ គិរីវន្ត ចំនួន ៣អង្គ ក្នុងមួយអង្គៗទទួនបាន ១០០,០០០រៀល ។ ព្រមទាំងសន្យាជួយជីកអណ្តូងស្នប់ចំនួន០១ ជូនវត្តផងដែរ ឱ្យក្រុមការងារចុះសិក្សាអំពីតម្លៃ និងរកគ្រឿងចក្រជីកអណ្ដូងអោយបានឆាប់តាមអ្វីដែលអាចធ្វើទៅបាន ៕ ដោយ ៖ មនោរាហ៍