សេចក្តីជូនដំណឹង
ក្រុមប្រឹក្សានិពន្ធនៃអង្គភាពព័ត៌មានគេហទំព័រ កម្ពុជា ញូវផ្លេស
សូមជម្រាបជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង អាជ្ញាធរមូលដ្ឋាន និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ឲ្យបានជ្រាបថា ក្រុមប្រឹក្សានិពន្ធ កម្ពុជាញូវផ្លេស បានសម្រេចបញ្ឈប់បុគ្គលិកដែលមានតួនាទីជាភ្នាក់ងារយកព័ត៌មានឲ្យអង្គភាព កម្ពុជា ញូវផ្លេស ប្រចាំខេត្តព្រះសីហនុ ចំនួន ២រូប គឺលោក ហាក់ សុធាបញ្ញា និងលោក ចិន ប៊ុនធឿន ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះតទៅ។
ការសម្រេចបញ្ឈប់ការងារនេះ ដោយសារភ្នាក់ងារព័ត៌មានទាំងពីររូបមិនបានគោរពតាមបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាការងាររបស់អង្គភាព ។ ចាប់ពីពេលនេះតទៅ រាល់សកម្មភាពរបស់អ្នកទាំងពីររូបនេះ មិនទាក់ទងជាមួយនឹងអង្គភាពព័ត៌មាន កម្ពុជាញូវផ្លេស ទៀតឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមឯកឧត្តម លោក លោកស្រី និងប្រិយមិត្តអ្នកអាន មេត្តាជម្រាបជាព័ត៌មាន៕
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០
ប្រធានក្រុមប្រឹក្សានិពន្ធ