ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្វើជាអធិបតីភាព សម្ពោធ បើក អោយប្រើប្រាស់ នូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង ជាផ្លូវការ ។
មជ្ឈមណ្ឌលនេះ មានទីតាំង នៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅជិតរោងចក្រស្រាបៀរអង្គរ។
បន្ទាប់ពី លោក មុំ តារា តំណាង ម្ចាស់ក្រុមហ៊ុន មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង ឡើងអាន របាយការណ៍ សាង សង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង រួចមក។
លោក ព្រហ្ម សុខជាវណ្ណដា ប្រធានមន្ទីរពាណិជ្ជ ខេត្តព្រះសីហនុ បានអោយដឹងថា៖ បន្ទាប់ពីផ្លាស់ប្តូររបបសេដ្ឋកិច្ចមក ទីតាំងនេះក៏ត្រូវបានទុកចោល ដោយពុំមានសកម្មភាពអ្វីទាំងអស់។ ទើបមកដល់ ឆ្នាំ២០១៩ មានក្រុមហ៊ុនតារាស៊ីណាប្រយ័របានសុំសិទ្ធិវិនិយោគជួលទីតាំងនេះ ដែលមានផ្ទៃក្រឡា១២,៨៨៦ម៉ែត្រក្រឡា ដោយយោងតាមកិច្ចសន្យា ស្តីពីការជួលដីទីតាំងអតីតឃ្លាំងស្រូវរបស់មន្ទីរពាណិជ្ជកម្ម ខេត្តព្រះសីហនុ ជូនក្រុមហ៊ុនតារា ស៊ីណាប្រយ័រ ចុះថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
ព្រហ្ម សុខជាវណ្ណដា បានបន្តថា៖ ក្រុមហ៊ុនតារា ស៊ីណាប្រយ័រ បានចំណាយពេលសាងសង់រយៈពេល ១ឆ្នាំគត់ដែលបានចំណាយថវិកាសរុប ១,៥៣២,៨០០ដុល្លាអាមេរិច ដោយសម្រេចបានតូបលក់ទំនិញគ្រប់ប្រភេទប្រមាណជាង៤០០ នឹងបានរៀបចំកន្លែងលក់ដូរជាក់លាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ បរិយាកាសល្អ សុវត្ថិភាព អនាម័យ និងមានចំណតរថយន្តធំទូលាយ ផ្តល់ភាពងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនជា ភ្ញៀវជាតិ និង អន្តរជាតិដែលបានមកសម្រាកកំសាន្តនៅខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាស នោះ ដែរ អាយុដំគួចចំរើនអភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ ឯកឧត្តម សូមថ្លែងនូវការកោត សរសើរ និងចូលរួមអបអរសាទរចំពោះការសម្ពោធ ន៍ ដាក់ ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាងនេះ។ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងជួបប្រទះនឹងវិបត្តិជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះមាន អ្នកឆ្លង សរុបចំនួន ២៤.៣៥៦.១៨០នាក់ បណ្តាលឱ្យស្លាប់មនុស្សចំនួន ៨៣០.១៣៤ នាក់ អ្នកជាសះ ស្បើយ ១៦.៨៩០.១២៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦.៦៣៥.៩២១ នាក់ ។
ឯកឧត្តម បន្តថា៖ ពិធីសម្ពោធ ក្នុងថ្ងៃនេះគឺជាសក្ខីភាពដែលបង្ហាញឲ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ចក្រកម្ពុជា ។
ឯកឧត្តមគួច ចំរើន បានបន្ថែមថា៖ យោងតាមរបាយការណ៍របស់លោក មុំ តារា និងលោក ព្រហ្ម សុខជាវណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម “ដារាសំណាង។
បានសាងសង់លើផ្ទៃដីទំហំ ១២.៨៨៦ ម៉ែត្រក្រឡា ដែលបានជួលដីអតីតឃ្លាំងស្រូវជាកម្មសិទ្ធិ របស់ មន្ទីរពាណិជ្ជកម្ម ខេត្តព្រះសីហនុ រយៈពេល១៥ឆ្នាំ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ វាគឺជាការឆ្លើយតបនូវតម្រូវការរបស់បងប្អូនអាជីវករនៅវិស័យឯកជននៅក្នុងកិច្ចអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យមានការរីកចម្រើន ។និង ជាពិសេសទៅទៀត គឺឆ្លើយតប ទៅ នឹង តម្រូវការ របស់បងប្អូនភ្ញៀវទេសចរណ៍ ក្នុង ស្រុក និង ក្រៅស្រុក ដែលចូលមក លេងកំសាន្ត នៅ ក្នុង ក្រុងព្រះសីហនុ ម្យ៉ាង វិញទៀត មជ្ឈមណ្ឌល ពាណិជ្ជកម្ម មួយនេះ វា ក៏បាន កាត់បន្ថយនូវការ កក ស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ នៅតាមដងផ្លូវទីសាធារណ:ផងដែរ៕ ដោយ ៖ មនោរាហ៍