ថ្ងៃនេះ មានដំណឹងល្អពីស្ថានភាព​កូវីដនៅកម្ពុជា

ក្រសួងសុខាភិបាល​ បាន​ប្រកាស​នៅព្រឹកនេះថា កម្ពុជាពុំមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ ហើយថែមទាំងមានអ្នកជាសះស្បើយចំនួន ១នាក់ទៀតផងដែរ ដែលជាជនជាតិចិន ធ្វើដំណើរមកពីហ្វីលីពីន។

គិតត្រឹមថ្ងៃទី២៨សីហានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩សរុប ២៧៣នាក់ ក្នុងនោះជាសះស្បើយ ២៦៥នាក់ហើយ៕