អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់ ចំណាយថវិកាជាង៨០លានដុល្លារ បានបញ្ចប់ ការសាងសង់ជាស្ថាពរ គ្រោងនឹងសម្ពោធជាផ្លូវការនៅខែមីនានេះ
(ភ្នំពេញ)៖ អគារមន្ទីរពេទ្យមិត្ដភាព កម្ពុជា-ចិន ព្រះកុសុមៈ ជាជំនួយឥតសំណងរបស់សាធារណ រដ្ឋប្រជាមានិតចិន ក្រោមគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យមិត្ដភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលរួមមានការសាងសង់អគារ និងបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ដ្រ និងការបណ្ដុះបណ្ដាល មាន ចំណុះគ្រែចំនួន ៤០០ សរុបថវិកាចំនួនជាង៨០លានដុល្លារ ត្រូវបានចាប់ផ្ដើមការសាងសង់នៅ ថ្ងៃទី៣០...
សម្តេចតេជោ ហ៊ុន សែនលើកឡើងថា មិត្តចិននឹងសាងសង់កំណាត់ផ្លូវជាតិលេខ៧ តភ្ជាប់ពីអូរគ្រៀងទៅព្រំដែនឡាវ
(ក្រចេះ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំឭកអំពីគម្រោងដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនត្រូវជួយសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដែលតភ្ជាប់ពីឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ស្ថិតនៅស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ការថ្លែងបែបនេះធ្វើឡើងនាឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ...
ព្រះមហាក្សត្រកម្ពុជាមានព្រះបន្ទូល លើកឡើងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង បង្ហាញ ពីបំណងប្រាថា្នសហគមន៍វាសនារួម នៃមនុស្សជាតិ និងការយកឈ្នះលើបញ្ហាប្រឈមជាសកល
(ប៉េកាំង,ចិន)៖ ព្រះករុណា
ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងា
និងកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំង ដែលបានធ្វើឡើងក្រោមពាក្យស្លោកប្រធាន បទ «រួមគ្នាឆ្ពោះទៅអនាគត» បានបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិ
និងការយកឈ្នះលើបញ្ហាប្រឈមជាសកល។
ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលបែបនេះ
ក្នុងកិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយក្រុម សារព័ត៌មាន Xinhua នៅរាជធានីភ្នំពេញ
នាពេលកន្លងទៅនេះ។
ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីកម្ពុជា ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈនេះ យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរដូវរងារ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ...
កម្លាំងនគរបាលបើកប្រតិបត្តិការបំបែក សំណុំរឿង តាមបង្ក្រាបជនសង្ស័យ៤នាក់ មានចិនម្នាក់ និងវៀតណាមម្នាក់ ដែលជាឃាតកម្មបាញ់សម្លាប់ជនជាតិចិននៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បាន បញ្ជាក់ប្រាប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះថា ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយប្រើប្រាស់អាវុធខ្លីបាញ់ចំនួន ៣គ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបានហើយ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ ខ្មែរ២នាក់ និងវៀតណាមម្នាក់។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនឡើងដល់១០,៩៨០លានដុល្លារ សម្រេចមុនផែនការឆ្នាំ ២០២៣ ដែលកំណត់ដោយមេដឹកនាំប្រទេសទាំងពីរ
(ភ្នំពេញ)៖ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានដល់ទឹកប្រាក់១០,៩៨០លាន ដុល្លារហើយ នៅរយៈពេល១០ ខែឆ្នាំ២០២១នេះ។ នេះបើតាមការប្រកាសព័ត៌មាន
របស់ស្ថាន ទូតចិននៅកម្ពុជា តាមរយៈ Facebook ផ្លូវការនៅថ្ងៃទី១៩
ខែធ្នូនេះ។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន
ឈានដល់កម្រិត១ម៉ឺនលានដុល្លារនេះ គឺសម្រេចមុនផែនការ ដែលមេ ដឹកនាំនៃប្រទេសទាំង២
បានប្តេជ្ញាជំរុញរួមគ្នាឲ្យសម្រេចនៅក្នុងឆ្នាំ២០២៣។...
ចិនបន្តប្រកាសប្រឆាំងដាច់ខាត ចំពោះការគាបសង្កត់របស់អាមេរិក មកលើកម្ពុជា
(ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ជាថ្មីថា
រដ្ឋាភិ បាលចិន បន្តប្រឆាំងដាច់ខាតចំពោះការគាបសង្កត់របស់សហរដ្ឋអាមេរិក
មកលើប្រទេសកម្ពុជា ដើម្បីវាយប្រហារចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-ចិន។
ប្រតិកម្មរបស់ចិន បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌ កម្មរបស់ខ្លួនមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឱ្យប្រទេសកម្ពុជា ដោយ...
សម្តេចតេជោ ហ៊ុន សែន អោយដឹងថា ការដាក់បេក្ខភាពនាយករដ្ឋមន្រ្តីនឹងធ្វើក្រោយឆ្នាំ២០២៨ ខណៈលោក ហ៊ុន ម៉ាណែត និងបេក្ខជន៣នាក់ទៀត ត្រូវបានបម្រុងទុក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហើបអំពី ការបម្រុងទុកអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ចំនួន៤នាក់ របស់គណបក្សកាន់អំណាច ដោយក្នុង នោះមាន ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចផងដែរ។ ទោះជាយ៉ាងនេះក្តី...
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ច ព្រមព្រៀងអាសិប ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ នឹងធ្វើឱ្យដង្ហើមសេដ្ឋកិច្ចកម្ពុជាកាន់ តែប្រសើរ
(ភ្នំពេញ)៖ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និង ផ្លូវក្នុងក្រុងព្រៃវែងតភ្ជាប់ ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូ ម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ កម្ពុជា បានថ្លែងថា...
កម្ពុជា-ចិន អនុស្សរណៈយោគយល់គ្នា ជំរុញការធ្វើពាណិជ្ជកម្មរយៈពេលវែង
(ភ្នំពេញ)៖ តាមសេក្តីប្រកាសព័ត៌មាន របស់ ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព របស់សាធា រណរដ្ឋប្រជាមានិតចិន (CCIC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) លើ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច...