សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ច ព្រមព្រៀងអាសិប ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ នឹងធ្វើឱ្យដង្ហើមសេដ្ឋកិច្ចកម្ពុជាកាន់ តែប្រសើរ

(ភ្នំពេញ)៖ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និង ផ្លូវក្នុងក្រុងព្រៃវែងតភ្ជាប់ ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូ ម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ កម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជា ដៃគូ សេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ចូលជា ធរមាននៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ នឹងធ្វើឲ្យដង្ហើបសេដ្ឋកិច្ចកម្ពុជា កាន់តែប្រសើរឡើងថែម ទៀត។ កិច្ចព្រមព្រៀងទាំង២ ដែលចូល ជាធរមានក្នុងខែមករាខាងមុខនេះ គឺបើកទីផ្សារសម្រាប់ ផលិតផលកម្ពុជា កាន់តែធំ ទូលាយថែម ទៀត ដើម្បីជំរុញកម្លាំងផលិតនាំចេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីរវាងកម្ពុជា-ចិន នឹងចូលជាធរមានក្នុងខែមករាខាងមុខ អាសិម ក៏ចូលជាធរមានក្នុងខែមករា ខាងមុន ដូច្នេះកម្ពុជា មានដង្ហើមដកកាន់តែល្អ យើងប្រឹងផលិតដើម្បីជំរុញការនាំចេញ នេះជាចំណុចដែលសប្បាយរីក រាយសម្រាប់ប្រជាជនកម្ពុជា»

សម្តេចតេជោបានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះកាដូចុងឆ្នាំចំនួន២របស់មិត្តចិន គឺទី១-ក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង សុខាភិបាលកម្ពុជាដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំ ក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅក្នុងប្រទេស តែម្តង និងទី២-ភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនា ម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។ ប្រសិនដំណើរការសិក្សារលូនល្អ ផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេល រដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេល ដ៏ខ្លីខាងមុខ។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធ អាករ ទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀង គ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករ លើផលិតផលប៉ុណ្ណោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានអះអាងថា កម្ពុជានឹងនាំផលិត ផលជាង ៣៤០មុខ ហើយ ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅ សល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។

ដោយឡែក កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ (អាសិប) មានការចូលរួមប្រទេស ចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២ ២០០ លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំ ពាណិជ្ជកម្មពិភពលោក៕