ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលជួបកិច្ចសំដែងការគួរសម និងសំណេះសំណាល ដឹកនាំដោយ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បន្ទាប់ពីចប់កិច្ចប្រជុំអំពីផែនការសកម្មភាពអនុវត្តរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (សស.យស.) រួច ឯកឧត្តមក៏បានទទួលជួបកិច្ចសំដែងការគួរសម និងសំណេះសំណាល ដឹកនាំដោយ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព រួមមានអគ្គលេខាធិការរង ព្រមទាំងក្រុមការងារ បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានប្រគល់ជូននូវកូនសៀវភៅ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ចំនួន ៥០ក្បាល និងសៀវភៅប្រវត្តិរបស់លោកជំទាវបណ្ឌិត “ពេជ ចន្ទមុនី ភរិយា នាយករដ្ឋមន្រ្តីទី៣៧ នៅកម្ពុជា” ចំនួន ២០ក្បាល ដើម្បីចែកជូនប្រធានសាខាសមាគមតាមខេត្តនីមួយៗ និងក្រុមការងារ។ កិច្ចជំនួបនេះបានធ្វើឡើង នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។ រូបថត៖ ក្រុម ប.យ.ព.