ខេត្តបន្ទាយមានជ័យ ៖ ប្រសាសន៏ជាមួយក្រុមការងារនិងអាជ្ញាធរខេត្តបន្ទាយមានជ័យល្ងាចម៉ោង៤ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត បានណងអៀនក្នុងការអញ្ជើញត្រួតពិនិត្យការសាងសង់របស់ក្រុមហ៊ុនCMម៉ៅការឯកឧត្តមស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថាៈលោកអញ្ជើញមកនេះដើម្បីពិភាគ្សាជាមួយក្រុមហ៊ុនសាងសង់ក៏ដូចជាប្រឹក្សាបច្ចេកទេសក្នុងការរីកចំរើនអគារដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់តាមរបាយការណរបស់ក្រុមហ៊ុនបញ្ជាក់ថាការសាងសង់អគាររដ្ឋបាលធ្វើបានតែ៥%យ៉ីតប្រហែល២% ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់បន្ថែមថាឯកឧត្តមមិនអាចរងចាំរយៈពេលសាងសង់២១ខែបានទេ យើងរកនិត្តិវិធីបើកច្រកស្ទឹងបត់បណ្ដោះអាសន្តមុនគំរោង ដូច្នេះក្រសួងសាធារណៈការនិងដឹកជញ្ជូនរៀបចំធ្វើផ្លូវជាស្នែងក្របីបណ្ដោះអាសន្នធ្វើយ៉ាងណាឲ្យចរាចរណ៏រថយន្តដឹកទំនិញពីប្រទេសថៃមកកម្ពុជា កម្ពុជាទៅថៃ ប៉ុន្តែចំពោះឯកសារគីត្រូវសម្របសម្រួលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៊ែត ធ្វើយ៉ាងនេះដោយសារតែយើងមិនទាន់មានអគារដ្ឋបាលនៅទីតាំងមាត់ច្រកទ្វារព្រំដែនស្ទឹងបត់។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី ប្រសាសន៏បញ្ជាក់បន្ថែមថាៈ លោកមិនរងចាំការសាង់របស់ក្រុមហ៊ុនCMដែនមានរយៈពេល២១ខែនោះទេកំពុងតែពិភាក្សារជាមួយភាគីថៃ កាលមិនទាន់មានជម្ងឺផ្ដាសាយថ្មី(covid19)ឯកត្រៀមនិងជួបជាមួយភាគីថៃឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនថៃនៅច្រកទ្វារខាងលើប៉ុន្តែដោយសារ(covid19)
លោករដ្ឋមន្ត្រីក្រសួងសាធារណៈការថៃលោកបានខកខានមិនបានអញ្ជើញមកដូច្នេះយើងក៏មិនបានជួបគ្នាពិភាក្សាររឿងច្រកទ្វារព្រំដែនស្ទឹងបត់ បានណងអៀន ទោះយ៉ាងណាក៏ដោយលោកនិងខិតខំធ្វើការជាមួយមន្ត្រីមួយចំនួនទៀតជាមួយភាគីថៃនិងបើកច្រកទ្វារខាងលើជាបណ្ដោះអាសន្នដើម្បីបញ្ជៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិរបស់យើង។
ក្នុងនោះលោកទេសរដ្ឋមន្ត្រីក៏ក្រឿនរំលឹកដល់ក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវ ធ្វើយ៉ាងណាឲ្យមានស្ថង់តាជាប់បានយូ កុំធ្វើទៅមុខខូចក្រោយ អូសបន្លាយហ៊ុយដល់បងប្អូនប្តជាពលរដ្ឋ បង្កគ្រោះថ្នាក់ចរាចរណ៏។ល។លោក តែងតែមានប្រសាសន៏ថាឯកឧត្តមមិនសប្បាយចិត្តដោយឃើញផ្លូវធ្វើអស់មួយរយពីរយលានមានការជួសជុលមុខក្រោយច្រើន លោកមិនចង់បានបែបនោះ គីចង់ឲ្យអ៊ុតAC(អេ ស៊ី)ហើយ៩ឆ្នាំក្រោយទើបមកជួសជុលនិងបានជាឯកឩត្តមសប្បាយចិត្ត៕