ចំនួនករណីឆ្លង COVID-19 នៅប្រទេសឥណ្ឌាឡើងដល់២លាននាក់

ញូដេលី ៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះបានឲ្យដឹងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីៗ ៦២,៥៣៨នាក់ទៀត ដែលនាំឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ២,០២៧,០៧៤ករណី។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងពេលដូចគ្នានេះ អ្នកជំងឺសរុប ៨៨៦នាក់ទៀតបានស្លាប់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៤១,៥៨៥នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយវិញ ក៏បានកើនឡើងដល់ជាង ១,៣៧៨,០០០នាក់ផងដែរ។ ឥណ្ឌា បានលោតដល់ខ្ទង់លើស ៥០,០០០នាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេល ០៨ថ្ងៃជាប់ៗគ្នាមកនេះ បានធ្វើឲ្យចំនួនករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក៕