ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅរយៈពេល៦ខែ ឆ្នាំ២០២០ គឺចាប់ពីខែមករា ដល់ខែមិថុនាកន្លងមកនេះ ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជា បានថយចុះប្រមាណ៨៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមនៅទូទាំងប្រទេស ៖ ជំងឺគ្រុនឈាមក្នុងរយៈពេលពីខែមករា-មិថុនា ក្នុងឆ្នាំ២០២០ មានចំនួនសរុប ៣.៣៣៩ករណី និងស្លាប់ចំនួន៤ករណី (អត្រាស្លាប់០,០៣%)។ ក្នុងអំឡុងប្រាំមួយខែដើមឆ្នាំ២០២០នេះ គឺករណីជំងឺគ្រុនឈាមបានថយចុះប្រមាណជា ៨៨% បើប្រៀបធៀបជាមួយឆ្នាំ ២០១៩ ក្នុងរយៈពេលដូចគ្នាដែលមាន ២៨.២៨៥ករណី និងស្លាប់ ៣២នាក់៕