ខេត្ត ព្រះសីហនុ ៖ បច្ច័យ ទេយ្យវត្ថុ និងទៀន ចំណាំ ព្រះវស្សា ត្រូវបានអាជ្ញាធរខេត្ត ព្រះសីហនុប្រារព្ធធ្វើឡើងរួមគ្នានៅក្នុងវត្ត ឥន្ទញ្ញាណ ហៅវត្តក្រោមក្រុងព្រះសីហនុ និងវត្តសាមគ្គី គិរីស្ទឹងឆាយ ហៅវត្តស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០២០ ដែលបានប្រគេន ជូនព្រះសង្ឃ និមន្តមកពីវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៣៩វត្ត ។ នេះជាកិច្ចចូលរួមជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងព្រះសង្ឃដែលនឹងនិមន្តចូលកាន់ព្រះវស្សាតាមពុទ្ធបញ្ញត្តិ ។
បើតាមសន្ទរកស្វាគមន៍ លោក សាន សុម៉ែន អនុប្រធាន មន្ទីរធម្មការ និង សាសនា បញ្ជាក់ អោយដឹងថា៖ សព្វថ្ងៃនេះមានវត្តចំនួន ៣៩ ក្នុងនោះមានវត្តគណៈធម្មយុត្តិកនិកាយ ចំនួន ២ វត្ត មានព្រះសង្ឃសរុបចំនួន ៥៩៦អង្គ និងមានមជ្ឈមណ្ឌលវិបស្សនាធុរៈចំនួន៤ កន្លែង គឺមជ្ឈមណ្ឌលដោយឡែកនៅក្នុងខេត្តព្រះសីហនុ មិនខុសគ្នាពីខេត្តនានាផងដែរ ខេត្តព្រះសីហនុ មក ព្ររះសីហនុមានទីតាំងស្ថិតនៅវត្តជោតញ្ញាណ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន មានទីតាំង វិបស្សនាធុរៈខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅវត្តឥន្ទញ្ញាណ មជ្ឈមណ្ឌលវិបស្សនាធុរៈក្រុង ស្ថិតនៅឃុំរាមស្រុកព្រៃនប់ មជ្ឈមណ្ឌលវិបស្សនាធុរស្រុកកំពង់សីលា ដែលមាន ព្រះសង្ឃ តាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិក : បឋមសិក្សា និងពុទ្ធិកអនុវិទ្យាល័យ រហូតមកដល់ពេលធុរៈនិងសាលាឆទានមួយកន្លែង។ ដោយឡែកចំពោះវិស័យពុទ្ធិកសិក្សាវិញ បានបណ្តុះបណ្តាលអនុវិទ្យាល័យមាន ០១សាលា មានសមណសិស្សកំពុងសិក្សា ៨២ អង្គ ។ ដោយឡែកក្នុងឆ្នាំ
ផ្នែកសាលា ពុទ្ធិក បឋមសិក្សាមាន ៦ សាលា មានសមណសិស្សចំនួន ១៦៣ អង្គ សាលាពុទ្ធិកនេះ ។ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាលាធម្មវិន័យ មាន ៦ សាលា ព្រះសង្ឃ ១៧៧ អង្គសិក្សា២០២០-២០២១នេះ ដោយសារជំងឺកូវី១៩ កំពុងតែរាតត្បាតទូទាំងសកលលោក ក្នុងនោះក៍មានប្រទេសកម្ពុជាផងដែរ ដូចនេះសាលាពុទ្ធិកសិក្សានៅក្នុងខេត្តព្រះសីហនុបានសិក្សាតាមប្រព័ន្ធអនឡាញស្របតាមគោលការណ៍របស់អគ្គាធិការដ្ឋានពុទ្ធិសិក្សាជាតិនៃព្រះរាជាណាយ៉ាងច្រើនកុះករនាពេលនេះផងដែរ។ កម្មវិធីនេះប្រារព្ធធ្វើ២កន្លែង គឺនៅវត្តឥន្ទញ្ញាណសង្កាត់លេខ៣ ក្រុងព្រះសីហនុមួយកន្លែង ដែល មានព្រះសង្ឃចំនួន ២០វត្ត ក្នុងនោះក្រុងព្រះសីហនុមាន។
លោក សាន សុម៉ែន បានថ្លែង នូវ អំណរគុណ ជូនចំពោះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមការងារ រាជរដ្ឋាភិបាលនិងរដ្ឋាលសាលា ខេត្តព្រះសីហនុ បានចាត់ចែង រួមនឹង ញាតិព្រះធម៌ខេត្តព្រះសីហនុ ដែលមាន ឧបាសិកា ព្រំ ធារី ជាប្រធាន បានយកព្រះទ័យ និងយកចិត្តទុកដាក់ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរដែនដី និងពុទ្ធបរិស័ទក្នុងក្រុងព្រះសីហនុ រួមនឹងសប្បុរសជន គ្រប់ទិសទីដែលបានរៀបចំកម្មវិធីវេរទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុផ្សេងៗរួម និងគ្រឿងឧបភោគបរិភោគសម្រាប់ប្រគេនព្រះសង្ឃ សម្រាប់ផ្គត់ផ្គងព្រះសង្ឃដែលនិមន្ត ចូលកាន់ព្រះវស្សាចំនួន៣ខែក្នុងព័ទ្ធសីមាទាំង៣៩វត្ត _ នៅក្នុងខេត្តព្រះសីហនុ
គ្រឿងឧបភោគបរិភោគក្នុងសម័យកាលជំងកូន១៩កំពុងតែរាតត្បាតជាសកលតាមបណ្តាវត្តទាំង៣៩នៅក្នុងខេត្តព្រះសីហនុ ទៅតាមទៀម ទំលាប់ ប្រពៃណី ព្រះពុទ្ធសាសនា ដែលមានមកតាំងពីបុរាណកាល ពីធីនេះដែលមានចែងក្នុងព្រះវិន័យបំផុត ហើយមានពុទ្ធបរិស័ទបានចូលរួមចក្រកម្ពុជា។ ក៏ដូចជាចូលរួមឧបត្ថម្ភវត្ត ក្រុងកោះរុង ១វត្ត ស្រុកស្ទឹងហាវ ១វត្ត ស្រុកព្រៃនប់ ១៥វត្ត សរុប ២០វត្ត ។ស្រុកស្ទឹងហាវ ចំនួន ១វត្ត និងស្រុកព្រៃនប់ចំនួន ១២វត្ត សរុប ១៩វត្ត ។ដែលមានព្រះសង្ឃចំនួន ១៩ វត្តនិមន្តចូលរួមទទួល ក្នុងនោះមានស្រុកកំពង់សីលាចំនួន ៦វត្តនិង១កន្លែងទៀតនៅវត្តសាមគ្គីគិរីស្ទឹងឆាយ ឃុំ ស្ទឹងឆាយ ស្រុកកំពង់សីលាមួយកន្លែង។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍សំណេះសំណាល ដោយលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសបានផ្តល់នូវសុខសន្តិភាព ពាសពេញផ្ទៃប្រទេស ។ ឯកឧត្តមបន្តទៀតថា«សព្វថ្ងៃនេះវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រមិនអាចកាត់ផ្តាច់ពីគ្នាបានទេ បើវិស័យអាណាចក្រមិនរីកចម្រើន វិស័យពុទ្ធចក្រ ក៏មិនរីកចម្រើនដែរ ។
ក្នុងនាម រដ្ឋបាលខេត្ត បច្ចុប្បន្ននេះ វត្ត អារាម ព្រះពុទ្ធសាសនា បាន ដើរតួនាទី យ៉ាងសំខាន់ ក្នុងការអប់រំ មហាជន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្នុង ការងារ ល្អ សម្រាប់ សង្គមជាតិ ។ ជាពិសេស ក្នុងដំណាក់កាល ដែល ពិភពលោក ក៏ដូចជា ប្រទេស កម្ពុជា ជួបប្រទះ ជំងឺឆ្លង កូ វីដ ១៩ ។ ព្រះសង្ឃគ្រប់ វត្ត អារាម ក៏បាន និមន្ត ចូលរួម ទាំង វិធានការ ការពារ និង ការអប់រំ ពុទ្ធបរិស័ទ ។
ក្នុងថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានការសប្បាយរីករាយណាស់ដែលបានជួបជុំគ្នាធ្វើបុណ្យជាមួយគ្នាក្រោមបរិយាកាសស្និតស្នាលរីករាយ ក្រោមដំបូលសន្តិភាព»។ ឯកឧត្តម សូមសំដែងនូវការសារទរ ចំពោះវិសយ័ពុទ្ធចក្រ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជួយថែរក្សានូវទំនៀមទំលាប់នៃក្រមសីលធម៌ អប់រំចិត្តមនុស្សឲ្យស្គាល់បុណ្យ ស្គាល់បាប ចេះប្រតិបត្តិអំពើល្អជាកុសល ជួយបំផុសស្មារតីឲ្យយុវជនយើង ជៀសឆ្ងាយ នូវអំពើអបាយមុខផ្សេងៗ ពិសេស គឺជៀសឆ្ងាយពីគ្រឿងញៀន និងសូមអរគុណដល់មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា ក៏ដូចជាប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមចំណែកចាប់មគ្គុផលកុសលផលបុណ្យ ក្នុងពិធីបុណ្យប្រគេនទៀនព្រះវស្សានៅពេលនេះ ។
សូមបញ្ជាក់ថា៖ សម្ភារៈដែលសាលាខេត្តរៀបចំចាត់ចែងរួមមានក្នុងមួយវត្តទទួលបានមានដូចតទៅទៀនចំណាំព្រះវស្សា១គូ សំពត់ងូតទឹកភ្លៀងចំនួន ១០ ទឹកស៊ីអ៊ីវ២កេះធំទឹកត្រឹទន្សាយ ២កេះតូចមី២កេះធំ ប្រេងឆា ១កេះ អង្ករ៦បាវ ស្មើនិង៣០០kg ទឹកសុទ្ធ២០កេះ ទឹកក្រូច១០កេះ ត្រី អាចារ្យចំនួន៣៩នាក់មកពី៣៩វត្ត ក្នុងម្នាក់៤០០០០រៀល ។
ខកំប៉ុង១កោះធំ ប្រេងម៉ាស៊ូត ២ធុងស្មើនិង៦០លីត្រ បច្ច័យចាំព្រះវស្សា ១លានរៀល ជូនលោកតេជគុណប៊ុនណេងព្រះចៅអធិការវត្តឥន្ទញ្ញាណ និងតាមរយៈឧបាសិកាព្រះធារី ដើម្បីបានចូលដោយឡែក ព្រះសង្ឃក្នុងវត្តឥន្ទញ្ញាណ រួមនិងញាតិព្រះធម៌ដែល បានចូលរួមតាមរយៈព្រះសង្ឃរួមចំណែកជាមួយឯកឧត្តមអភិបាលខេត្ត ក្នុង១វត្តៗមានដូចតទៅទឹកសុទ្ធ ៤កេះ ទឹកក្រូច ២ ប្រគេនបច្ច័យចាំព្រះវស្សា ២០ម៉ឺនរៀល ប្រគេនបច្ច័យ៤ផ្ទាល់១០០០០០រៀល ជូនលោកអាចារ្យក្នុងម្នាក់៥០០០០រៀល ដែលមកជាមួយព្រះសង្ឃទាំង៣៩វត្ត ស្មើនិង៣៩នាក់ និងរៀបចំចាត់ចែងប្រគេនចង្ហាន់ថ្ងៃត្រង់ព្រះសង្ឃទាំង២កន្លែងទាំងនៅវត្តសីលវន្ត សីលវតីពុទ្ធបរិស័ទ ញាតិព្រះធម៌ និងសមាជិកសំមាជិកានៃអង្គពិធីទាំងផងដែរ៕ ដោយ ៖ មនោរាហ៍