ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០នេះ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដ ថ្មី ទេ ខណៈអ្នកជាសះស្បើយ សរុបទាំងអស់ កើនដល់ ១២៧នាក់ ចំណែកអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន ២នាក់។ អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយ នៅពេលនេះ បុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើ ដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធ ផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរ ពេទ្យ មិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ នៅកម្ពុជារកឃើញ អ្នក មានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១២៩នាក់ (ស្ត្រី៣៩នាក់ និង បុរស ៩០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១២៧នាក់ (ស្មើនឹង ៩៨.៤៥% ធៀបនឹង ចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នក សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ គឺ ជាបុរស ជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី៕