សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អះអាងថា hackers កូរ៉េខាងជើង ធ្វើយុទ្ធនាការលួចព័ត៌មានសម្ងាត់យោធា

Oplus_131072

(វ៉ាស៊ីនតោន)៖ ក្រុម hackers កូរ៉េខាងជើង បានដឹកនាំយុទ្ធនាការស៊ើបការណ៍សម្ងាត់ជាសកលមួយ ក្រោមកិច្ចខិតខំប្រឹងប្រែងលួចព័ត៌មានសម្ងាត់យោធា ដើម្បី គាំទ្រដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះជាការបញ្ជាក់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

ក្រុម hackers កូរ៉េខាងជើង ដែលត្រូវបានក្រុមអ្នកជំនាញសន្តិសុខសាយប័រ ឬ cybersecurity ដាក់ឈ្មោះឱ្យថា Anadriel ឬ APT45 ត្រូវបានគេជឿជាក់ថាសិ្ថតនៅ ក្រោមការបង្គាប់បញ្ជាពីអង្គភាពស៊ើបការណ៍សម្ងាត់កូរ៉េខាងជើង ឬគេស្គាល់ថាការិយាល័យស៊ើបការណ៍សម្ងាត់ទូទៅ (Reconnaissance General Bureau) ដែល ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៥មក។

ដោយឡែក បើតាមសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ក្រុម hackers កូរ៉េខាងជើងនេះបានកំណត់គោលដៅ និងបានវាយប្រហារចូលប្រព័ន្ធកុំព្យូទ័រ របស់ក្រុមហ៊ុនវិស្វកម្ម ឬក្រុមហ៊ុនផលិតអាវុធជាច្រើននៅជុំវិញពិភពលោក តួយ៉ាងដូចជាក្រុមហ៊ុនផលិតរថក្រោះ នាវាមុជទឹក នាវាចម្បាំង យន្ដហោះចម្បាំង មីស៊ីល និងប្រព័ន្ធរ៉ាដាជាដើម។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ក៏បានឱ្យដឹងដែរថាជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា នៅក្នុងសហរដ្ឋអាមេរិក ក៏រួមមាន ផងដែរ អង្គការ NASA មូលដ្ឋានទ័ពអាកាសអាមេរិក Randolph Air Force ក្នុងរដ្ឋ Texas ព្រមទាំងមូលទ័ពអាកាស Robins Air Force ក្នុងរដ្ឋ Georgia។ ប៉ុន្តែ មិនមានការបញ្ជាក់លម្អិតអ្វីនោះទេ៕