NATO ថាប្រព័ន្ធខែលការពារមីស៉ីលបាលីស្ទីក ត្រូវបានបំពាក់រួចរាល់ហើយនៅប៉ូឡូញ

Oplus_131072

(វ៉ាស៉ីនតោន)៖ បក្សសម្ព័ន្ធយោធាលោកខាងលិច បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រព័ន្ធការពារដែនអាកាសថ្មីមួយរបស់សហរដ្ឋអាមេរិក នៅឯភាគខាងជើងនៃប្រទេសប៉ូឡូញ ដែលបំពាក់ដើម្បីតាមដាន ស្ទាក់ចាប់ការវាយប្រហារដោយមីស៉ីលបាលីស្ទីក និងជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូនោះ គឺបានរៀបចំរួចរាល់អស់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤។

Oplus_131072

ប្រព័ន្ធខែលការពារមីស៉ីលបាលីស្ទីក Aegis Ashore ត្រូវបានដាក់នៅទីក្រុង Redzikowo ភាគខាងជើងនៃប្រទេសប៉ូឡូញ ហើយមានសមត្ថភាពស្ទាក់ចាប់មីស៉ីលផ្លោងរយៈចម្ងាយខ្លីទៅមធ្យម។ បើតាមប្រមុខនៃអង្គការណាតូ លោក Jens Stoltenberg ការត្រៀមខ្លួនជាមូលដ្ឋាននេះជាជំហានដ៏សំខាន់មួយ សម្រាប់វិស័យសន្តិសុខឆ្លងអាត្លង់ទិក ចំពោះមុខការគំរាមកំហែងកាន់តែខ្លាំង។

លោក Stoltenberg បានគូសបញ្ជាក់ថា «ក្នុងនាមជាសម្ព័ន្ធមិត្តផ្នែកការពារជាតិ យើងមិនអាចព្រងើយកន្តើយបានទេ។ ការការពារពីការវាយប្រហារដោយមីស៉ីល គឺជាធាតុសំខាន់ក្នុងភារកិច្ចស្នូលរបស់អង្គការណាតូ ក្នុងវិស័យការពារជាតិ។ ជាការកត់សម្គាល់ មីស៉ីលបាលីស្ទីកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ទាំងក្នុងសង្រ្គាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា»