សម្តេចតេជោ អបអរសាទរក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជា២០២០

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញសារលិខិតអបអរសារទរ ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។ ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ ។

សម្តេចបន្តថា ទោះបីឆ្នាំនេះប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជម្ងឺកូវីដ-19 យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឲ្យមានការរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ដែលជាការលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង៕

សូមអានសារលិខិត របស់រាជរដ្ឋាភិបាលកម្ពុជា ខាងក្រោម៖