នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះសីហនុ ចេញចេញសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់សង្ហារឹម សម្រាប់ឆ្នាំ២០២៤ ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាៈ នៅមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ផ្គត់ផ្គង់សង្ហារឹម សម្រាប់ឆ្នាំ២០២៤ ។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅក្រុមលទ្ធកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលមាន
អាសយដ្ឋាន នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តរៀងទៅរាល់ម៉ោងធ្វើការ ទំនាក់ទំនង លេខទូរស័ព្ទ ០៣៤ ៩៣៣ ៨៦៤ ។
កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ និងបើកសំណើរពិគ្រោះថ្លៃ នៅវេលាម៉ោង១៤:០០នាទី រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ។
ក្រុមហ៊ុន/ សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។ ក្រុមហ៊ុន / សហគ្រាសដែលមានបំណង ចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និង សាកសួរព័ត៌មានដែលទាក់ទងនិងការពិគ្រោះថ្លៃនេះ៕