កោះកុង÷នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុនឆ្នាំថោះ បញ្ញស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការ នៃកងយោធាខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងទឹក លោកជំទាវ កាន់ ចន្ទ្រា ព្រមទាំងបុត្រនឹងនាយទាហ៊ានកងទ័ពជើងទឹកបានអញ្ជើញប្រារព្ធពិធីបុណ្យសម្ពោធប្រើប្រាស់កុដិថ្មីនិង សមិទិ្ធផលនានា ដែលបានកសាងរួចរាល់ជាស្ថាពរហើយ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវប្រតិភូអមដំណើរ លោកជំទាវ ពិន នង
និងលោក ក្រូច បូរីសីហា អភិបាលនៃគណះអភិបាលស្រុកបូទុមសាគរ និង លោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកគណៈអភិបាលរង ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្រុមប្រឹក្សាឃុំ លោកតា លោកយាយសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋនឹងពុទ្ធបរិស័ទទីជិតទីឆ្ងាយទាំងអស់ក្នុងវិធីនេះ។

ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើងថា ព្រះពុទ្ធសាសនា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ ព្រះសង្ឃជាច្រើនអង្គ បាននិងកំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម។

ឯកឧត្ដម បន្តថា ក្រោមការដឹកនាំរបស់ សម្ដេចសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្កកើតមាននូវសមិទ្ធផលជាច្រើន បម្រើឱ្យផលប្រយោជន៍សាធារណៈ ដូចអ្វីដែលយើងបាន និងកំពុងឃើញនាពេលបច្ចុប្បន្ន និងបានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខសប្បាយ មានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យកិច្ចដំណើរការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានខេត្ត ប្រព្រឹត្តិទៅដោយរលូន តាមផែនការគ្រោងទុក ។

ឯកឧត្ដម បានបន្តទៀតថា ពេលនេះទូទាំងខេត្តមានការប្រែមុខមាត់ថ្មី មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នា មានព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិ » មានសួនច្បារ, ភ្លើងបំភ្លឺផ្លូវ, ស្ពាន, អគារមន្ទីរពេទ្យ, សាលារៀន, វត្តអារាម, សំណង់អគារបម្រើប្រយោជន៍សេវារដ្ឋបាល និងសេវាសង្គម, និងសំណង់អគារធំៗ កំពុងរីកស្គុះស្គាយ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងលេចរូបរាងលើទឹកដីខេត្តកោះកុង ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភព៕
