ចក្រភពអង់គ្លេស គ្រោងចំណាយប្រាក់ជាង ១២៥លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងរៀបចំ បទប្បញ្ញត្តិ លើគម្រោង AI

 (បរទេស)៖ ចក្រភពអង់គ្លេស នៅថ្ងៃអង្គារ៍នេះបានឲ្យដឹងថា ខ្លួនគម្រោងចំណាយប្រាក់ជាង១០០ លានផោន ឬជាង១២៥លានដុល្លារអាមេរិក ដើម្បីបើកដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញា សិប្បនិម្មិត (AI) ថ្មីចំនួន៩កន្លែង និងរៀបចំគម្រោងបណ្តុះបណ្តាល អំពីបទប្បញ្ញត្តិ នានាសម្រាប់ គម្រោង AIនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាចក្រភពអង់គ្លេស លោកស្រី Michelle Donelan បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា «AI កំពុងដំណើរការយ៉ាងលឿន ប៉ុន្តែយើងក៏ចង់បង្ហាញថា មនុស្ស អាចផ្លាស់ទីបានលឿនដូចគ្នា»។ រដ្ឋាភិបាលបាននិយាយថា ចំនួនទឹកប្រាក់ជិត៩០លានផោន នឹងឆ្ពោះទៅរកគម្រោងនៃមជ្ឈមណ្ឌល AI នៅក្នុងតំបន់ រួមទាំងការថែទាំសុខភាព គីមីវិទ្យា និង គណិតវិទ្យា និងភាពជាដៃគូជាមួយសហរដ្ឋអាមេរិកលើគម្រោង AI ប្រកបដោយការទទួលខុស ត្រូវ»។ ដោយឡែកសម្រាប់ទឹកប្រាក់ ១០លានផោនផ្សេងទៀត នឹងជួយនិយតករដោះស្រាយ ហានិភ័យ និងប្រើប្រាស់ឱកាសនៃ AI ដូចជាការបង្កើតឧបករណ៍ជាក់ស្តែងដើម្បីតាមដានហា និភ័យក្នុងវិស័យពីទូរគមនាគមន៍ និងការថែទាំសុខភាព រហូតដល់ហិរញ្ញវត្ថុ និងការអប់រំ៕