សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការផ្លាស់ប្តូរជាមូលដ្ឋាន មុនពេលផ្តល់មូលនិធិសម្រាប់ UNRWA ឡើងវិញ

 (វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីភ្នាក់ងារផ្តល់ជំនួយរបស់ អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ចាំបាច់ត្រូវធ្វើ «ការផ្លាស់ប្តូរជាមូលដ្ឋាន»  មុនពេលទីក្រុងវ៉ាស៊ីនតោន អាចបន្តការផ្តល់មូលនិធិដែលត្រូវបានផ្អាក បន្ទាប់ពីមានការចោទ ប្រកាន់លើបុគ្គលិកមួយចំនួននៃទីភ្នាក់ងារនេះ ថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បានស្វាគមន៍ការស៉ើបអង្កេតចំពោះការចោទប្រកាន់លើបុគ្គលិក របស់ទីភ្នាក់ងារ ផ្តល់ជំនួយ UN ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) និងការពិនិត្យឡើងវិញលើផែនការរបស់ទីភ្នាក់ ងារនេះ។ សហរដ្ឋអាមេរិក ក៏កំពុងស្វែងរកព័ត៌មានលម្អិតបន្ថែមពីអ៉ីស្រាអែល ជុំវិញការចោទប្រកាន់ នេះផងដែរ។

លោកស្រី Thomas-Greenfield បានពិពណ៌នាលើ «ការផ្លាស់ប្តូរជាមូលដ្ឋាន» នោះថាយើងត្រូវ ពិនិត្យមើលដំណើការប្រតិបត្តិនៅហ្គាហ្សា អំពីរបៀបដែលពួកគេគ្រប់គ្រងបុគ្គលិក និងធានាថា មនុស្សដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ត្រូវតែទទួលខុសត្រូវភ្លាមៗ ដូច្នេះ UNRWA អាចបន្តការ ងារសំខាន់ៗរបស់ខ្លួនបានទៀត៕