ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ មកត្រឹម ២,៨ភាគរយ

 (បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារទី ខែមករាថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានរំពឹងថានឹងកើនឡើង ២,៨ភាគរយនៅឆ្នាំនេះ ដែល ជាការធ្លាក់ចុះយ៉ាងខ្លាំងពីការព្យាករពីមុនដែលថានឹងមានកំណើន ៣,២ភាគរយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) កាលពី ឆ្នាំ២០២៣ ត្រូវបានមើលឃើញថាសម្រេចបានក្នុងអត្រា ១,៨ភាគរយដែលធ្លាក់ចុះពី ២,៧ភាគ រយដែលបានព្យាករកន្លងមក។

ការមកដល់របស់ភ្ញៀវទេសចរបរទេសនៅឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងមានចំនួន ៣៣,៥លាន នាក់ ពោលគឺធ្លាក់ចុះចំនួន ៣៤,៥លាននាក់ដែលបានព្យាករមុន ខណៈពេលដែលការនាំចេញ ត្រូវបានរំពឹងថានឹងកើនឡើង ៤,២ភាគរយនៅឆ្នាំនេះធៀបនឹងការព្យាករលើកមុនដែលមាន ៤,៤ ភាគរយ។ ការនាំចេញកាលពីឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងធ្លាក់ចុះ ១,៥ ភាគរយ។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថានឹងកើនឡើង លឿនជាងឆ្នាំមុន ដោយសារតែការនាំចេញ សេវាកម្ម និងការមកដល់ទេសចរណ៍កាន់តែខ្ពស់៕