(តៃប៉ិ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ គឺ ការិយាល័យមេដឹកនាំតៃវ៉ាន់ បានប្រកាសថាខ្លួនមិនចាត់ទុកថាការបាញ់ បង្ហោះផ្កាយរណបរបស់ចិន ដែលហោះរំលងកោះតៃវ៉ាន់នោះគឺជាការប៉ុនប៉ង ជ្រៀតជ្រែកការបោះ ឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះនោះទេ។
នៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋបាលកោះតៃវ៉ាន់ បានចេញការប្រកាសអាសន្នផ្លូវអាកាស បន្ទាប់ពីគ្រាប់ រ៉ុក្កែតផ្ទុកផ្កាយរណបវិទ្យាសាស្ត្រចិន ហោះកាត់ភាគខាងត្បូង តៃវ៉ាន់ក្នុងរយៈកម្ពស់ជាង ៥០០គីឡូ ម៉ែត្រ។ តែក្រោយមកក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានចេញមកសុំទោសចំពោះការប្រើ ពាក្យខុស ដែលសរសេរជា ភាសាអង់គ្លេសថា «មីស៉ីល»។
ឆ្លើយតបទៅនឹងសំណួរថាតើការបាញ់បង្ហោះផ្កាយរណបរបស់ចិននាពេលនេះ អាចត្រូវបានពិចារ ណាជាការជ្រៀតជ្រែកចំពោះការបោះឆ្នោតតៃវ៉ាន់ ឬទេ ការិយាល័យមេដឹកនាំតៃវ៉ាន់ឆ្លើយថា ខ្លួន មិនគិតថានេះជាសកម្មភាពក្រោមហេតុផលនយោបាយទេ។ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ការិយាល័យមេដឹកនាំតៃវ៉ាន់ បញ្ជាក់ថា «បន្ទាប់ពីក្រុមសន្តិសុខជាតិធ្វើការវិភាគទៅលើព័ត៌មានរួម និងយកទៅវាយតម្លៃជាមួយព័ត៌មានរបស់សម្ព័ន្ធមិត្តអន្តរជាតិផ្សេងទៀត ឃើញថា ការប៉ុនប៉ងផ្នែក នយោបាយ ត្រូវបានដកចេញ»៕