កោះកុង÷ ឯកឧត្តម កាយ សំរួមប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង ទទួលស្វាគមន៍ នាយឧត្តមទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយខេត្តកោះកុង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកោះកុង នៅរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ នៅសល់មហោស្រពខេត្តកោះកុង។
មានប្រសាសន៍ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិសយ័ក្នុងខេត្តកោះកុង ដែលរដ្ឋបាលខេត្ត និងគ្រប់ផ្នែកពាក់ពន្ធ័រួមដៃគ្នាអនុ វត្តន៍កន្លងមក ។
សមិទ្ធិផលសំខាន់ៗដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះកុង លើកសរសើរដល់ការអភិវឌ្ឍន៍នេះរួមមាន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យកសិកម្មនិងទេសចរជាដើម ដែលធ្វើឲ្យខេត្តជាប់ព្រំដែនប្រទេសថៃមួយនេះបោះជំហានទៅមុខជាបន្តបន្ទាប់ ហើយជាពិសេសនោះគឺវិសយ័ឧស្សាហកម្មក្នុងខេត្តកោះ កុងបច្ចុប្បន្នដែលមានរោងចក្រ សហ គ្រាស ច្រើនកន្លែង ទទួលការបណ្តាក់ទុនវិនិយោគទាំងពីបរទេស និងអ្នកវិនិយោគក្នុងស្រុក បង្កើតការងារសំបូរបែបជូនពលរដ្ឋ ទាំងអ្នកបច្ចេកទេសជំនាញ ទាំងកម្លាំងពលកម្ម ជាកម្មករ កម្មការីនី ក៍ដូចជាការប្រកបរបរអាជីវកម្មផ្សេងៗ។
បញ្ជាក់ថា នៅក្នុងសន្និបាតរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២៤ បើតាមលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង មានប្រសាសន៍ថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ពិភាក្សាលើប្រធានបទសំខាន់ៗដើម្បីរួមគ្នាអនុវត្តជាទិសដៅបន្តក្នុងឆ្នាំ២០២៤ ក្នុងនោះមាន ដូចជាការអនុវត្ត“ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយផ្តោតទៅលើលក្ខណៈសម្បត្តិដូចខាងក្រោម៖
ទី១. គ្មានបទលើ្មស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី២. មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ ។
ទី៣. ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ដោយអនុវត្តន៍ត្រឹមត្រូវតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ សេន ពិសិដ្ឋ