ភ្នំពេញ ៖ ពេញមួយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន២.៦៧១គ្រឿង ក្នុងនោះមានម៉ូតូ១៩៨៣គ្រឿង និងរថយន្ត ៦៨៨គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមរបាយការណ៍បញ្ជាក់ថា សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព បន្ទាប់មកអត់កញ្ចក់ បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវ៉ាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងល្មើសភ្លើងសញ្ញាអត់បណ្ណបើកបរជាដើម។
បើសរុបយានយន្តល្មើសទាំងរយៈពេល៣ថ្ងៃ (ថ្ងៃទី០១-០៣ ខែឧសភា) មានចំនួន ៧៩០២គ្រឿង ក្នុងនោះម៉ូតូចំនួន ៦០៨៥គ្រឿង និងរថយន្ត១៨១៧គ្រឿង៕