សម្ដេចតេជោ ហ៊ុន សែន បង្ហាញតេឡេក្រាមជនខិលខូចដែលក្លែងបន្លំជាសម្តេច


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញតេឡេក្រាមរបស់ជនខិលខូច បានបន្លំធ្វើជាតេឡេក្រាមរបស់សម្ដេច។

តាមបណ្ដាញសង្គម សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «សូមជូនជាព័ត៌មានបងប្អូនទាំងអស់បានជ្រាបថាពេលនេះមានជនខិលខូចកំពុងក្លែងបន្លំតេឡេក្រាមខ្ញុំដូចមានរូបរាងខាងក្រោមនេះ»

ខាងលើនេះជាតេឡេក្រាមរបស់ជនខិលខូចដែលបន្លំជាសម្ដេចតេជោ៖