(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ បានអនុញ្ញាតលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីការពង្រឹងកិច្ច សហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)។
លោកជំទាវ ចម និម្មល បន្ដជួបជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា ដើម្បី ពិភាក្សាការងារអាទិភាពរួមគ្នា ព្រមទាំងស្វែងយល់អំពីវឌ្ឍនភាព និងសក្ដានុពលនៃកិច្ចសហ ប្រតិបត្តិការ ទ្វេភាគីលើវិស័យសំខាន់ៗ ជាពិសេសការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញ កាលានុវត្តភាព វិស័យវិនិយោគរវាងប្រទេសទាំងពីរ។
លោកជំទាវ ចម និម្មល ក៏បន្ដជួបលោកស្រី Ivana Tranchini អ្នកគ្រប់គ្រងក្រុមហ៊ុន VISA ប្រចាំ កម្ពុជា ដើម្បីពិភាក្សាការងារអំពីការបង្កើនកិច្ចប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន VISA សំដៅលើកកម្ពស់ការធ្វើអាជីវកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក រួមទាំងការបង្កើនការចូលរួម របស់អាជីវកម្មខ្នាតតូចនៅកម្ពុជា។
សូមជម្រាបថា ជំនួបទាំង៣នេះ បានរៀបចំធ្វើឡើង នាទីស្ដីការក្រសួងពាណិជ្ជកម្ម៕