អ៊ីរ៉ង់ អំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម OIC ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនកំពុងប្រយុទ្ធគ្នា

(ឌូបៃ)៖  យោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម OIC ខណៈ ដែលការប្រយុទ្ធកាន់តែខ្លាំងរវាងកងកម្លាំងហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីមានការវាយ ប្រហារកាលពីចុងសប្តាហ៍លើប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យអង្គការសហប្រតិបត្តិការឥស្លាម លោក Nasser Al-Kanaani បាននិយាយថា «ទីក្រុង តេហេរ៉ង់ បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ដើម្បីពិភាក្សាអំពីការ វិវឌ្ឍន៍ក្នុងតំបន់»

អ៊ីរ៉ង់បាននិយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារដែលក្រុមហាម៉ាស់ បានសម្លាប់ជន ជាតិអ៊ីស្រាអែលចំនួន ៧០០ នាក់ និងចាប់បានមនុស្សរាប់សិបនាក់ផ្សេងទៀតនោះទេ។ ជនជាតិប៉ាឡេស្ទីនជាង ៤០០ នាក់ក៏ត្រូវបានសម្លាប់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយថា មិនមានភស្តុតាងណាមួយ ដែលថា អ៊ីរ៉ង់នៅពីក្រោយការវាយប្រហារនាពេលថ្មីៗនេះលើអ៊ីស្រាអែលនោះទេ ប៉ុន្តែលោកបាន និយាយថា មានទំនាក់ទំនងរយៈពេលវែងរវាងទីក្រុងតេអេរ៉ង់ និងក្រុមហាម៉ាស់។

ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហម៉ាសប៉ាឡេស្ទីន គឺជាផ្នែកមួយនៃបណ្តាញកងជីវពល និងក្រុមប្រ ដាប់អាវុធដ៏ទូលំទូលាយដែលខ្លួនគាំទ្រនៅទូទាំងមជ្ឈិមបូព៌ា ដោយផ្តល់ឱ្យទីក្រុងតេហេរ៉ង់នូវ វត្តមានដ៏រឹងមាំនៅក្នុងប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន ព្រមទាំងតំបន់ហ្គាហ្សាផងដែរ។

ការវាយប្រហាររបស់ក្រុមហាម៉ាសដែលជាការលុកលុយដ៏ធំបំផុតចូលទៅក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនទស្សវត្ស បានកើតឡើងស្របពេលជាមួយនឹងចលនាគាំទ្រដោយសហរដ្ឋអាមេ រិក ក្នុងការជំរុញប្រទេសអារ៉ាប៊ីសាអូឌីតឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ជាថ្នូរនឹងកិច្ចព្រមព្រៀងការពារជាតិរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាទ។ ទង្វើបែបនេះបានរារាំងការស្តាទំនាក់ទំនងគ្នាឡើងវិញនាពេលថ្មីៗនេះ រវាងអារ៉ាប៊ីសាអូឌីត និងទី ក្រុងតេអេរ៉ង់៕