(សេអ៊ូល)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានអោយដឹងថា សភាកូរ៉េខាង ជើង បានបញ្ចូលឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចអាវុធនុយក្លេអ៊ែរ ទៅក្នុងរដ្ឋធម្មនុញ្ញជាផ្លូវ ការហើយ ខណៈលោក គីម ជុងអ៊ុន សន្យាថានឹងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ នូវអី្វដែលលោកហៅថាជាការបង្ករឿងពីសហរដ្ឋអាមេរិក។
តាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បាននិយាយថាគោល នយោបាយកសាងកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានបញ្ចូលជាអចិន្រ្តៃយ៍ជាមូល ដ្ឋានច្បាប់របស់រដ្ឋ ដែលគ្មាននរណាម្នាក់អាចល្មើស ឬបំពានបានឡើយ។ លោក គីម ធ្វើការកត់ សម្គាល់បែបនេះនៅឯ កិច្ចប្រជុំនៃសភាប្រជាជនជាន់ខ្ពស់កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។ លោក គីម ក៏បានបរិហារសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផងដែរថាបាន បង្កើតសម្ព័ន្ធភាព យោធាត្រីភាគី ហើយជាលទ្ធផលចុងក្រោយអ្វីដែលបានលេចចេញជារូបរាង នោះគឺអង្គការ NATO ក្នុងតំបន់អាស៊ី៕