វីលីពីន-អូស្ត្រាលី នឹងចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ

(ម៉ានីល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា ហ្វីលីពីន និងអូស្ត្រាលី នឹងពង្រឹងសម្ព័ន្ធភាពសន្តិសុខ និងសេដ្ឋកិច្ចរបស់ ខ្លួនឱ្យកាន់តែល្អប្រសើរឡើងនៅថ្ងៃសុក្រនេះ តាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រ ខណៈប្រទេសទាំង២នេះកំពុងខិតកាន់តែជិតទៅរកសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។

កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានរំពឹងថាអាចនឹងសម្រេចបាន នៅក្រោយជំនួប រវាងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក្នុងទីក្រុងម៉ានីល អំឡុងដំណើរទស្សនកិច្ចរបស់លោក Albanese។ ដំណើរទស្សនកិច្ចរបស់លោក Albanese ដែលនឹងក្លាយជាជំនួបទ្វេភាគីលើកដំបូងរបស់នាយក ដ្ឋមន្ត្រីអូស្ត្រាលីម្នាក់ នៅក្នុង ទីក្រុងម៉ានីល ក្នុងពេល២០ឆ្នាំមកនេះ និងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ អូស្ត្រាលី ធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ហ្វីលីពីន ចាប់តាំងពីលោក Marcos ឡើងកាន់តំណែង ក្នុងឆ្នាំ២០២២មក៕