(សេអ៊ូល)៖ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFPបានអោយដឹងថា ប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ បានរាយការណ៍ថាប្រទេសរបស់ខ្លួន បានដាក់សម្ពោធនាវាមុជទឹកស៊េរីថ្មីមួយដែលមានសមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ក្រោមកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ពជើងទឹក។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានឱ្យដឹងទៀតថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធ កាលពីថ្ងៃ ពុធសប្ដាហ៍នេះ ដោយលោក គីម ក៏បានសង្កត់ធ្ងន់ដែរថានាវមុជទឹកថ្មីនេះគឺជាផ្នែកមួយនៃការជឿនលឿនទៅមុខក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹកកូរ៉េខាងជើង នៅពេលអនាគត។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល នាវាមុជទឹកខាងលើមានលេខសម្គាល់ ៨៤១ គឺមានឈ្មោះ ហេរ៉ូ គីម គុន អ៊ុក (Hero Kim Kun Ok) ហើយថាការផលិតបាននាវាមុជទឹកនេះ ដែរជាការចាប់ផ្ដើមបើកទំព័រថ្មីមួយនៃការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កូរ៉េខាងជើង៕