អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ដែលជាមេដឹកនាំវ័យក្មេងបំផុតរបស់អឺរ៉ុប​ សម្រេចលាឈប់ពីនយោបាយ


 (ហែលស៉ិនគី)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ដែលជាមេដឹកនាំវ័យក្មេងបំផុតរបស់អឺរ៉ុប និងបានបង្ហាញការគាំទ្រខ្លាំងចំពោះរអ៊ុយក្រែន បាន ប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីនឹងចាកចេញពីឆាកនយោបាយហ្វាំងឡង់ ហើយចូលរួម ជាមួយអង្គការមិនរកប្រាក់ចំណេញមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ទូរទស្សន៍រដ្ឋហ្វាំងឡង់ បានរាយការណ៍ដោយបដកស្រង់សម្តីរបស់លោកស្រី ដូច្នេះថា «ដល់​ពេល​ត្រូវ​បន្ត​ទៅ​មុខ​ទៀត​ហើយ។ ខ្ញុំ​មាន​ចិត្ត​ចង់​ទទួល​យក​តួនាទី​ថ្មី ខ្ញុំ​ក៏​ជឿ​ថា​វា​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ហ្វាំងឡង់​ទាំង​មូលផងដែរ»។

លោកស្រី Marin ដែល​មាន​អាយុ ៣៧ ឆ្នាំ ​នៅពេល​លោកស្រី​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៩ បាន​ដឹកនាំ​ក្រុមចម្រុះ​​ឆ្វេង​និយម​រហូត​ដល់​ខែ​មេសា​ឆ្នាំ​នេះ។ លោកស្រីបានទទួលការសរសើរ ចំពោះការ ដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការបង្ហាញការគាំទ្រដោយឥតសំចៃមាត់ ចំពោះ អ៊ុយក្រែនកាលពីឆ្នាំមុន ហើយលោកស្រីក៏បានមើលឃើញប្រទេសហ្វាំងឡង់ បានក្លាយជាសមាជិក ទី៣១ នៃអង្គការណាតូផងដែរ៕