នាយករដ្ឋមន្រ្តីជប៉ុន ជជែកជាមួយនាយករដ្ឋមន្រ្តីចិន ជុំវិញការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្ម

 (ហ្សាការតា)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថានាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) កាលពីថ្ងៃពុធសប្តាហ៍នេះ បានពន្យល់ពី គោលជំហររបស់ ជប៉ុនលើការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅ កាន់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang)។

លោក គីស៉ីដា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «អំឡុងពេលជជែកគ្នានោះ ខ្ញុំបានពន្យល់ពី គោលជំហររបស់ជប៉ុន ជុំវិញការចាត់ចែងបញ្ចេញទឹកចម្រោះ ចេញពីរោងចក្រ Fukushima ទៅកាន់លោកនាយករដ្ឋមន្ត្រី លី។ លោក គីស៉ីដា ​បាន​បដិសេធ​និយាយ​ពី​ការឆ្លើយតបរបស់លោក លី។ បើតាមក្រសួងការបរទេសជប៉ុន នេះជាការពិភាក្សាកម្រិតខ្ពស់លើកទី១ រវាងប្រទេសទាំងពីរ ចាប់តាំងពីមានការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពី រោងចក្រ Fukushima៕