(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះបញ្ជាក់ឱ្យដឹងថា ខ្លួនទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១០គ្រោងថែមទៀត សរុបទុនវិនិយោគជិត១៥០លាន ដុល្លារ បង្កើតការងារថ្មីរាប់ពាន់កន្លែង។
CDC បញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១៖ CAMBODIAN TRANSMISSION II CO., LTD គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែ បញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុន វិនិយោគប្រមាណ ៩២.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
២៖ HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោង ចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែល មានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុន វិនិយោគប្រមាណ ៨.៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣ ៦១៨កន្លែង។
៣៖ APOLLO PET PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត ចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ១២៦កន្លែង។
៤៖ PRIME STORAGE SOLUTION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៨លានដុល្លារ និងអាច បង្កើតការងារបានចំនួន ១៥០កន្លែង។
៥៖ INTEGRITY UNION PACKAGING MATERIAL CO., LTD គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៧លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ៥៣៧កន្លែង។
៦៖ NEOCAMBO TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និង ផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.៤លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ២ ៧៥៩កន្លែង។
៧៖ FONTERNIG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៦៨៦កន្លែង។
៨៖ XIANGRUIFENG PACKAGING TECHNOLOGY CO., LTD គម្រោងវិនិយោគ កម្មន្តសាលសម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។
៩៖ INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.០៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ២៨១កន្លែង។
១០៖ HONGRUI BAG (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.០២លានដុល្លារ និងអាច បង្កើតការងារបានចំនួន ២ ៥៤០កន្លែង៕