(វ៉ាស៊ីនតោន)៖ តាមទីភ្នាក់ងារព័ត៌មាន Bloomberg គឺ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)បានរិះគន់រដ្ឋាភិបាលរបស់ប្រទេសលោកខាងលិចយ៉ាងចាស់ដៃចំពោះការឱបក្រសោបគោលនយោបាយគាំពារនិយមនិងការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើអំណាច។ លោកស្រី Ngozi Okonjo-Iweala ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងទៅកាន់សន្និសីទមួយនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា៖ «វិធានការការពារឯកតោភាគីនាពេលថ្មីៗនេះដែលដាក់ចេញដោយប្រទេសអភិវឌ្ឍន៍មួយចំនួន បានដើរស្របជាមួយនឹងការមិន អើពើជាទូទៅកាន់តែខ្លាំងចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយអង្គការ WTO ត្រូវបានមើលឃើញ ដោយប្រទេសអភិវឌ្ឍន៍ថាជាស្ថាប័នមិនល្អនិងលាក់ពុត»។
លោកស្រីមានប្រសាសន៍ថា៖ «ប្រទេសអ្នកមានដែលបានទទួលផលប្រយោជន៍យ៉ាងច្រើនពីប្រព័ន្ធពាណិជ្ជកម្មពហុភាគីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេឥឡូវនេះលែងចង់ប្រកួតប្រជែងដោយស្មើភាពតទៅទៀតហើយ ហើយចង់ប្តូរទៅប្រើអំណាចជាជាងប្រព័ន្ធផ្អែកលើច្បាប់»។
ទោះបីជាលោកស្រី Okonjo-Iweala មិនបានសំដៅចំៗថាជាប្រទេសណាមួយក៏ដោយ ក៏រដ្ឋបាល សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានផលិតកម្មក្នុងស្រុកបន្ថែមទៀតនៅក្នុងឧស្សាហកម្មសំខាន់ៗ និងការផ្តោត សំខាន់លើសន្តិសុខសេដ្ឋកិច្ចបន្ទាប់ពីបានអនុវត្តគោលនយោបាយអាមេរិកដែលជំរុញសកលភាវូបនីហកម្មក្នុងរយៈពេល ២៥ឆ្នាំមកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕