ចិន មានបំណងជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ជាមួយឥណ្ឌូណេស៉ី


(ហ្សាការតា)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣​ បានអោយដឹងថា នៅឯកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) បានគូសបញ្ជាក់ថា ចិនចង់ធ្វើការជាមួយឥណ្ឌូណេស៉ី ដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងថាមពលបៃតង សេដ្ឋកិច្ចឌីជីថល វិស័យវេជ្ជសាស្ត្រ និងបញ្ញា សិប្បនិម្មិត (AI)។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ លោក លី បានប្រាប់បណ្តា មេដឹកនាំធុរកិច្ចដែលកំពុងចូលរួមក្នុងប្រជុំរបស់ តំបន់អាស៊ាន យ៉ាងដូច្នេះថា «ចិននឹងពង្រីកឥត ឈប់ឈរនូវគោលនយោបាយបើកចំហជាប្រព័ន្ធ បន្ធូរបន្ថយដល់ដំណើរការចូលមកក្នុងទីផ្សារ បន្ថែម ទៀតនៅក្នុងវិស័យដូចជា សេវាឧស្សាហកម្មទំនើប បង្កើនការការពារកម្មសិទ្ធិបញ្ញា និងបង្កើតបរិយា កាសធុរកិច្ចលំដាប់ខ្ពស់»។ លោក លី ក៏បានសម្តែងក្តីរំពឹងថា ឥណ្ឌូណេស៉ី នឹងរក្សាបាននូវទីផ្សារ បើកចំហររបស់ខ្លួន ហើយផ្តល់បរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ សម្រាប់សហគ្រាស ចិន៕