(ម៉ាឌ្រីដ)៖ ថ្មីៗនេះមានផ្ទុះបាតុកម្មអហិង្សា រួមជាមួយមន្រ្តីក្រោមឱវាទសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានទាមទារឲ្យលោក Luis Rubiales ចុះចេញពីតំណែង ក្រោយរងសម្ពាធខ្លាំងឡើង ពីកាយវិការ ថើបកីឡាការិនី Jenni Hermoso ដែលពុំមានការព្រមព្រៀង។យោងតាមការចេញផ្សាយដោយ គេហទំព័រកីឡា BBC បានឲ្យដឹងថា ក្រុមបាតុករបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងទៅនឹង លោក Rubiales ឲ្យលាលែងពីតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ដើម្បីជាការគាំទ្រ ដល់កីឡាការិនីខ្សែបម្រើ Hermoso ដែលត្រូវលោក Rubiales ចាប់ថើបមាត់ នៅអំឡុងអបអរជ័យ ជម្នះជើងឯក FIFA Women’s World Cup 2023 ជាលើកដំបូងរបស់ពួកគេកាលពីថ្ងៃទី២០ ខែសីហានៅប្រទេសអូស្រ្តាលី។
នៅថ្ងៃចន្ទម្សិលមិញនេះ អ្នកស្រី Angeles Bejar ម្តាយបង្កើតរបស់លោក Rubiales ក៏បានចាក់ សោរបន្ទប់ក្នុងវិហារនៅអេស្ប៉ាញ និងបង្អត់អាហារខ្លួនឯងផងដែរ ជាការប្រឆាំងទៅនឹងទង្វើកូន ប្រុសរបស់នាង នៅមុនពេលពេលរសៀលមនុស្សរាប់រយនាក់បានមកកាន់វិហារនេះ ក្នុងការប្រឆាំង ទៅនឹងបុរសវ័យ ៤៦ឆ្នាំដូចគ្នា។
គិតត្រឹមថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ រឿងក្តីក្តាំរបស់លោក Luis Rubiales មានរយៈ ពេល ១០ថ្ងៃមកហើយ ដ្បិតរដ្ឋអាជ្ញា និងក្រុមប្រឹក្សាវិន័យ RFEF បានកំពុងបើកការស៊ើបអង្កេត ករណីថើបមាត់នាង Hermoso នៅពេលដែល FIFA បានដកបញ្ឈរជើងលោក Rubiales រួចរាល់ ហើយដែរកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយ ១ថ្ងៃលោកប្រកាសមិនចុះចេញពីតំណែង ក្នុងពិធី ប្រជុំវិសាមញ្ញ ដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ៕