(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិន បាននិយាយថាភ្លៀងដែលបានធ្លាក់លើទីក្រុងប៉េកាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។
មន្ត្រីឧតុនិយមប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់នៅថ្ងៃពុធនេះដូច្នេះថា «កម្រិតអតិបរមានៃបរិមាណភ្លៀងធ្លាក់ដែលត្រូវបានកត់ត្រា អំឡុងព្យុះ មានដល់ ទៅ ៧៤៤.៨មីលីម៉ែត្រ នៅឯអាងស្ដុកទឹក វ៉ាងជីយ័ន (Wangjiayuan) ក្នុងទីក្រុងឆាងពីង (Changping)… ហើយនេះជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ»៕