ខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

កោះកុង÷ ថ្នាក់ដឹកនាំខេត្តកោះកុង ឯក ឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិ បតី ក្នុងពិធីប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១៦ (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៣) និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិក សមា គមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ចំនួន ២៤៩នាក់ នៅសាលមហោស្រពខេត្តកោះកុង នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយលោកជំទាវអភិបាលខេត្ត បានអានសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ។ លោកជំទាវអភិបាលខេត្ត ក៏បានលើកឡើងថា ខ្ញុំស្នើ ដល់លោកអ៊ំ លោកពូ លោកមីង ទាំងអស់ ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការសុខាភិបាលនានា របស់ក្រសួងសុខាភិ បាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ-១៩ ព្រោះថាជំងឺកូវីដ-១៩ នេះ មិនទាន់រលត់បាត់ទាំងស្រុងនោះទេ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអភិបាល ខេត្តបានស្នើដល់អាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំង អស់បន្តចាក់វ៉ាក់សាំងការ ពារ ជំងឺកូវីដ- ១៩ (ដុសជំរុញ)ឱ្យបានគ្រប់ៗគ្នា និងសូមលើកទឹកចិត្ត ដល់លោក អ៊ំ លោកពូ លោកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត និងសូមជួយជំរុញដល់បង ប្អូន កូនចៅ សាច់ញាតិទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអា ទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះកុំបីខាន ។ ជាមួយ គ្នានេះ ថ្នាក់ដឹកនាំខេត្តក៏បានបំពាក់ គ្រឿងឥស្សរិយយស ជូនសមាជិក សមា គមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុងប្រមាណ ជា២៤៩ នាក់ផងដែរ៕ ដោយ សេន ពិសិដ្ឋ