(ហុកកៃដូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែ មិថុនា ឆ្នាំ២០២៣ គឺបានបញ្ជាក់អោយដឹងថា ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងគ្រោះរញ្ជួយដី អាមេរិក (USGS) បានប្រកាសថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានអង្រួនភាគខាងជើង ប្រទេសជប៉ុន នៅថ្ងៃអាទិត្យ (១១ មិថុនា) ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ អំពីការខូចខាតណាមួយឡើយ។
ទីភ្នាក់ងារ USGS បានគូសបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានវាយប្រហារឆ្នេរសមុទ្រនៃទីក្រុង Urakawa-cho នៃកោះ Hokkaido ក្នុងជម្រៅ ១២៣គីឡូម៉ែត្រ នៅវេលាម៉ោង ៦៖៥៥នាទី (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិទេ។
ដោយឡែក និយតករនុយក្លេអែររបស់ប្រទេសជប៉ុនក៏បានរាយការណ៍ផងដែរថា មិនមានរបាយកា រណ៍អំពីភាពមិនប្រក្រតី នៅកន្លែងនុយក្លេអ៊ែរនៅក្នុងតំបន់នោះទេ៕