(បាត់ដំបង)៖ ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខា ភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន ចំនួន១៨៤រូប ដែលបានរួមចុះ ណែកក្នុងការប្រយុទ្ធប្រឆាំងជំងឹកូវីដ១៩ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតី ភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាម ខ្លួនឯកឧត្តមផ្ទាល់ សូមសម្ដែងនូវការអបអរសាទរជាមួយមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ដែលបានទទួលនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្ត ពីរាជរដ្ឋាភិបាលប្រគល់ប័ណ្ណសរសើរ។
ឯកឧត្តម សូមនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកអំពីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងដែលប្រទសកម្ពុជា ត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបាន គ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាព ចំពោះការ ខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឲ្យកត់សម្គាលនេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិនោះ គឺការបង្កើតគណៈ កម្មការជាតិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រដោយគណៈកម្មការ ចំនួន៤។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សូមសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេសនិយាយជារួម ដែលបានចូលរួមសហការក្នុងការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវា សុខភាពជាសារវ័ន្ត ទោះបីជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងទូទាំងប្រទេស បានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩ក៏ដោយ។
ឯកឧត្តម រដ្ឋមន្រ្តីសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អ រវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័ន ពាក់ព័ន្ធនានាក្នុង ការទប់ស្កាត់រាល់បាតុភាពអសកម្មទាំងឡាយ ដែលបានធ្វើឲ្យប៉ះពាល់ដល់ សុខភាព និងអាយុជិវិតរបស់ ប្រជាពលរដ្ឋដោយបង្ក្រាបបានជាអតិបរមានូវការលក់ឱសថក្លែងក្លាយ ការនាំចូលឱសថដែលពុំមានច្បាប់អនុញ្ញាតសេវាសុខាភិបាលខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម បន្ថែមថា សេវាសុខាភិបាល សាធារណៈកាន់តែទទួលបានទំនុកចិត្តពីប្រជាជន តែយើង ក៏ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេស ក្រមសីលធ៌មវិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកប ដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការ ដើម្បីឲ្យពួកគាត់កាន់តែពេញចិត្ត និងគាំទ្រសេវារបស់យើង៕