(ស្តុកខម)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billström បាន និយាយកាលពីថ្ងៃសុក្រថា ប្រទេសស៊ុយអែតនៅតែសង្ឃឹមថា នឹងក្លាយជាសមាជិក នៃអង្គការ NATO នៅពេលកិច្ចប្រជុំកំពូល របស់សម្ព័ន្ធភាពនៅទីក្រុង Vilnius ក្នុងខែកក្កដាខាងមុខ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន បានជំរុញឱ្យស៊ុយអែត និងហ្វាំងឡង់ឱ្យបោះ បង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធារបស់ខ្លួន ដែលបានប្រកាន់ភ្ជាប់ជាយូរមកហើយ ហើយស្វែងរកការធានាការពាររបស់អង្គការ NATO។
ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកអង្គការណាតូកាលពីខែមុន ប៉ុន្តែសមាជិកភាពរបស់ ប្រទេសស៊ុយអែតត្រូវបានរារាំង ដោយការជំទាស់ពីតួកគី និងហុងគ្រី។
លោក Billström បានប្រាប់អ្នកយកព័ត៌មានថា «វានឹងមិនមានផែនការ B ឬអ្វីដូចនោះទេ។ ផែនការ B គឺជាផែនការ A…ហើយនោះជាអ្វីដែលរដ្ឋាភិបាល និងខ្ញុំនឹងធ្វើគ្រប់មធ្យោបាយនៅទីក្រុង Vilnius»៕