(មីឡែន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក ទី២៦ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា វិបផតថល និងកម្មវិធីរបស់ក្រសួងឧស្សាហកម្មអ៊ីតាលី បាន ទទួលរង «ការវាយប្រហារ តាមអ៊ីនធឺណិតដោយហិង្សា» នៅថ្ងៃសុក្រ (២៦ ឧសភា) ហើយវាបាន ជាប់គាំងលែងដំណើរការ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានសរសេរថា អ្នកបច្ចេកទេស កំពុងធ្វើការដើម្បី «កាត់បន្ថយផលវិបាក» នៃការវាយប្រហារ ដោយបន្ថែមថា ការត្រួតពិនិត្យដំបូង មិនបង្ហាញពីភស្តុតាងនៃការលួចទិន្នន័យនោះទេ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា វាលឿនពេកក្នុងការទស្សន៍ទាយថា តើពេលណាសកម្មភាពនឹងវិលមករកធម្មតាវិញ។ ការវាយប្រហារបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម។
ក្រសួងបាននិយាយទៀតថាខ្លួនកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារជាតិសម្រាប់សន្តិសុខតាមអ៊ីនធឺណិត ដើម្បីកាត់បន្ថយការរអាក់រអួលដល់ប្រជាពលរដ្ឋ និងអាជីវកម្ម៕